សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កំលាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ចុះបង្ក្រាប រថយន្តដឹកដំឡូងពីលើ បង្កប់ឈើខាងក្រោម

កំពង់ធំ៖រថយន្តដឹកដំឡូងពីលើ បង្កប់ឈើខាងក្រោម របស់ឈ្មោះផេង តែងតែធ្វើសកម្មភាព
ដឹកជញ្ជូនឈើយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចមេព្រៃ ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់
ជាហេតុធ្វើឲ្យមានមហាជនទូទៅមានរិះគន់ថា  លោក សៅ វណ្ណី នាយផ្នែកសណ្តាន់ មកកាន់
តំណែងជានាយផ្នែកនេះហាក់បីដូចជាមិនបានអនុវត្តន៍ទៅតាមតួនាទីទល់តែសោះឬមួយ គ្រាន់
តែមកប្រមូលលាភស្ការៈតែប៉ុណ្ណោះ ដោយមិនខ្វល់ពីការបង្ក្រាបបទល្មើសព្រៃឈើអ្វីឡើយ។
ជាក់ស្តែរកាលពីសៀលថ្ងៃទី៧ខែមីនាឆ្នាំនៅ២០១៧
ចំណុច  ភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  រថយន្តដាក់ដំឡូងពីលើ បង្កប់ឈើខាង
ក្រោមនេះ ត្រូវបានគេស្គាល់ថា ជារបស់ឈ្មួញឈ្មោះផេងដុះស្លែ ឥឡូវរហូតដល់ជិតដាច់ស្លែ
ទៅវិញហើយទើប ដឹងថា មានការដឹកជញ្ជូនឈើដោយបង្កប់ដំឡូងពីលើចង់បំណភ័ណ្ឌភ្នែក
សមត្ថកិច្ចជំនាញពាក់ព័ន្ឋ មេឈ្មួញនោះមានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍
ខេត្តកំពង់ធំ បានដឹកចេញពីស្រុកសណ្តាន់ ក្នុងបំណង ដឹកចូលដេប៉ូឈើ ចែម៉ៅ នៅភូមិចុងដូង
ស្រុកបារាយណ៍តែត្រូវអស់ល័ក្ខ ជាប់អន្ទាក់កំលាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់តែម្តងទៅ
ហើយចំកន្លែងរសើបរបស់លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ផងដែរ។
សូមបញ្ជាក់ថា នៅ ទឹកដី ស្រុក សណ្តាន់ការដឹកជញ្ជូនរាល់រៀងថ្ងៃមិនទាន់មានការថមថយ
នៅឡើយទេ៕

 

 

 

 

500 678 aa ff ioo rt

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment