សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ភ្លើងឆេះរោងសិប្បកម្មឡឥដ្ធ តែត្រូវបានរថយន្តទឹកស្នងការពន្លត់ទាន់ពេល

ឧត្តរមានជ័យ៖   នៅថ្ងៃទី07 ខែមីនា ឆ្នាំ2017 នៅវេលាម៉ោង 10និង40នាទីព្រឹក មានករណី
អគ្គីភ័យឆេះរោងឡឥដ្ឋ នៅភូមិអូរឫស្សី សង្កាត់-ក្រុងសំរោង ។ ជនរងគ្រោះជាម្ចាស់ឈ្មោះ
សឿន រ៉ានី ភេទស្រី អាយុ 30ឆ្នាំ ។ ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍មកកម្លាំង
នគរបាលក្រុង ហើយលោកអធិការនគរបាលក្រុង បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ
ដើម្បីជួយអន្តរាគមន៍ និងបានរាយការណ៍បន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាន ដើម្បី
ជួយអន្តរាគមន៍ ។ ករណីនេះ ត្រូវបានកម្លាំងក្រុង រួមជាមួយកម្មករឡឥដ្ឋដុតដៃដុតជើងជួយ
ពន្លត់បានទាន់ពេល និងមិនបង្កឲ្យមានការខូចខាតទេ។ ខណៈនោះលោកឧត្តមសេនីយ៍ស្នងការ
ក៏បានបញ្ជូនកម្លាំងអន្តរាគមន៍ និងរថយន្តទឹកចំនួន 03គ្រឿង ទៅជួយពន្លត់បានទាន់ពេលហេតុ
ការណ៍ផងដែរ  មូលហេតុ  មកពីភ្លើងឡឥដ្ឋឆេះខ្លាំង ក៏ឆាបឆេះដល់ដំបូល ៕

 

 

a1 a22 a33 a44 a55

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment