សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយទាហានស៊ុបខេត្តម្នាក់បើករថយន្តលឿនក្នុងស្ថានភាពស្រវឹងបុកបង្កាន់ស្ពានស្លាប់

ខេត្តឧត្តរមានជ័យ៖មន្រ្តីយោធាស៊ុបខេត្តម្នាក់បានបើករថយន្តLexus Rx300យ៉ាងលឿន
ក្នុងស្ថានភាពស្រវឹងខ្លាំង ទៅបុកបង្កាន់ដៃស្ពាន ស្លាប់ដោយខ្លួនឯងភ្លាមៗ ។ ហេតុការណ៍នេះកើត
ឡើងនៅម៉ោង7និង30នាទីយប់ នាថ្ងៃទី06 ខែមិនា ឆ្នាំ2017 ស្ថិតតាមផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុច
ស្ពានខាងកើតភូមិសែនមនោរម្យ១ ចម្ងាយ២០០ម៉ែត្រពីរភូមិស្ថិតនៅក្នុងភូមិសែនមនោរម្យ១ឃុំគោក
ខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ។
បើតាមរបាយការមន្រ្តីប៉ូលីសចរាចរណ៍បានអោយដឹថា  ជនរងគ្រោះមានឈ្មោះ ទៀងសុ ខន ភេទប្រុស
អាយុ ៥៩ ឆ្នាំ  មុខរបរជានាយទាហ៊ានស៊ុបខេត្ត  រស់នៅភូមិសំរោង សង្កាត់សំរោង   ក្រុងសំរោង  ខេត្ត ឧត្តរមានជ័យ
បើកបរថយន្តមួយគ្រឿង   Lexus   Rx ៣០០    សេរីឆ្នាំ២០០១ ពណ៌ស្ករ  ពាក់ស្លាកលេខ  ភ្នំពេញ ២K-៩៥៦៩ ។ មុនពេលកើតហេតុគេបានឃើញរថយន្តរងគ្រោះខាងលើបោះពួយក្នុងល្បឿនលឿននិងរេចង្កូតពេញផ្លូវ លុះមកដល់កន្លែងកើត
ហេតុក៍បានបុកបង្កាន់ដៃស្ពានតែម្តង បណ្តាលអោយរថយន្តខូចខាតស្ទើរទាំងស្រុង ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលបានចុះ
ទៅពិនិត្យឃើញថាម្ចាស់រថយន្តមានជាតិស្រវឹងខ្លាំង និងស្លាប់បាត់ទៅហើយ ។ក្រោយសមត្ថកិច្ចត្រួតពិនិត្យរួច កម្លាំងនគរបាលជំនាញ
ក៍បានប្រគល់សពជនរងគ្រោះ និងរថយន្តជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រណៃ៕

 

 

u11 u22 u33 u44

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment