សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកោះកុង ក្រោយពីលោកហួន ម៉ានី បានចូលនិវត្តន៍

ខេត្តកោះកុង៖ លោកមីន មករា ត្រូវបានប្រកាសតែង តាំងជាប្រធានសាលាដំបូងខេត្តកោះកុង នៅរសៀល
ថ្ងៃ០៣ ខែមិនា ឆ្នាំ២០១៧នេះ ដោយជំនួស លោក ហួន ម៉ានី ដែលត្រូវបានចូលនិវត្តន៍ ។

ពិធីប្រកាសតែងតាំងសាលាដំបូងខេត្តកោះកុងនៅថ្ងៃ នេះ ដោយបានអនុវត្តតាមលិខិត លេខ២២៧/កយ/ រប
ចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ របស់ក្រសួងយុត្តិធម៌ ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ឯកឧត្តម អង្គ វង្សវឌ្ឍនា និងមានការចូលរួម
ពីសំណាក់ ឯកឧត្តម ប៊ុន លើត អភិបាលខេត្តកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម
អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គ ចៅក្រម ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
និងឯកឧត្តម ច័ន្ទ មនោ អគ្គលេខា ធិការ នៃក្រសួងយុត្តិធម៌។ ព្រមទាំងប្រធានមន្ទីរជុំវិញខេត្តនិងកងកម្លាំងប្រដាប់
អាវុធទាំង៣ប្រភេទ។
ក្រោយពីបានធ្វើពិធីតែងតាំងនិងផ្ទេមុខតំណែង លោក មីន មករា បានឡើងធ្វើការប្តេជ្ញាចិត្តថា និងខិតខំប្រឹង
ប្រែងក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយអស់ពីកម្លាំងកាយ កម្លាំងចិត្ត។

ឯកឧត្តម អង្គ វង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយត្តិធម៌បានថ្លែងនៅក្នុងអង្គពិធីនោះផងដែរថាចំពោះបញ្ហាគ្រឿងញៀន
ប្រមុខរាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងនិងទប់ស្កាត់និងប្រើយុត្តិសាសាស្រ្តបង្ក្រាបលុះពេល០៦ខែ។
ឯកឧត្តមក៏បានថ្លែងជាចុងក្រោយបន្ថែមទៀតថាតែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជានិងមិនធ្វើ
ដូចប្រធានាធិប្បតីហ្វីលលីពីននោះទេ។ ដោយង៉ែត សុគន្ធី

p2 p11 p44 WhatsApp-Image-2017-03-04-at-12.25

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment