សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ លោកអភិបាលរងស្រុកសន្ទុក រកឃើញគ្រឿង

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២១០៧ កម្លាំងនគរបាលខេត្តកំពង់ធំ
សហការជាមួយនគរបាលស្រុកសន្ទុក ចុះបង្ក្រាបទីតាំងហាងខារ៉ាអូរខេ របស់លោក
អ៊ឹមឆន អភិបាលរងស្រុកសន្ទុកដែលបានផ្តល់ទីតាំងចែកចាយគ្រឿងញៀន ព្រម
ទាំងឃាត់ខ្លួននារីបម្រើការ៩នាក់និងមេការបុរស២នាក់ បញ្ជូនយកទៅសាកសួរ។
លោកវរសេនីយទោ ងួនហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាន
ឲ្យដឹងថា! នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខារ៉ាអូរខេរបស់លោកអ៊ឹមឆន អភិបាលរង
ស្រុកសន្ទុកនេះ សមត្ថកិច្ចបានទទួលបទបញ្ជាពីលោកអ៊ិតសុធា ព្រះរាជអាជ្ញាសាលា
ដំបូងខេត្តកំពង់ធំ ចុះឆែកឆេរ រកឃើញថ្នាំ១កញ្ចប់ធំ តម្លៃ៤០ម៉ឺនរៀល នៅស្ត្រីបម្រើ
ខារ៉ាអូខេឈ្មោះស្រីល័ក្ខ រួចហើយឈានទៅឆែកឆេរ នៅក្នុងទីតាំងខារ៉ាអូរខេ ព្រមទាំង
ឃាត់ខ្លួននារីបម្រើការចំនួន៩នាក់និងមេការបរុស២នាក់!ចំនែកនារី៨នាក់យកទៅធ្វើ
តេស្សទឹកនោម នៅអធិការស្រុកសន្ទុក ចំណែកមេការ២នាក់ និងស្ត្រីជួញដូរម្នាក់ត្រូវ
បានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្ត។
លោកអ៊ិតសុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបានឲ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចបានទទួល
ព័ត៌មានថាមានការប្រើអំពើហឹង្សាទៅលើភ្ញៀវកាលពីយប់មិញគួបផ្សំការចែកចាយគ្រឿង
ញៀននៅក្នុងទីតាំងខារ៉ាអូរខេ ឈ្មោះសុបិនល្អ (១៦៨)ចំនែកម្ចាស់ហាងទាំង២នាក់ប្តីប្រពន្ធ
បានគេចខ្លួនបាត់ស្រមោល លោកបានបន្តទៀតថាករណីនេះសមត្ថកិច្ចបានធ្វើការហាម
ឃាត់បិទហាងខារ៉ាខេមួយរយៈសិន៕

 

t002 th0001 th003 th005 th0066 tho004

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment