សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាជ្ញាធរខេត្ត ធ្វើការត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស

ព្រះវិហារ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧  ក្រុមការងារ ត្រួតពិនិត្យលក្ខណៈ
បច្ចេកទេសយានយន្តគ្រប់ប្រភេទក្នុងខេត្តព្រះវិហារ ដឹកនាំដោយ ហោ គីមឡុង
អនុប្រធានមន្ទីសាធារណការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ  ព្រមទាំងមន្ត្រី
បច្ចេកទេស និងមានការចូលរួមសហការពីកងកម្លាំងកងរាជអាវុធហត្ថខេត្ត
កងកម្លាំងស្នងការនគរបាលខេត្ត ដើម្បីចុះអប់រំផ្សព្វផ្សាយណែនាំ ដល់ម្ចាស់
យានយន្ត ដើម្បីអោយភ្ញាក់រលឹកធ្វើ
ការកែតម្រូវលក្ខណៈបច្ចកទេសយានយន្តរបស់ខ្លួន ឲ្យស្របតាមការកំណត់
ដែលមានចែងក្នុងច្បាប់ និងចុះចាប់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
ការចុះប្រតិបត្តិការនេះ ស្ថិតនៅលើផ្លូវជាតិលេខ ៦២ ស្ថិតនៅ ស្រុករវៀង
ខេត្តព្រះវិហារ ដែលជាលទ្ធផល ក្រុមការងារសម្រេចចាប់ឃាត់រថយន្តបាន
ចំនួន ៨១គ្រឿង ក្នុងនោះ ៖-អប់រំ និងធ្វើកិច្ចសន្យា ចំនួន ០៨គ្រឿង-ពុំមានឯកសា
រគ្រប់គ្រាន់១៧គ្រឿងរថយន្តត្រឹមត្រូវតាមច្បាប់៤៨គ្រឿងរថយន្តសាំយ៉ុង០៦គ្រឿង
ក្រុមការងារចាប់កាត់ទ្រុង ចំនួន ០២គ្រឿង  និងក្រុមការងារក៏បានចុះធ្វើការអប់រំ
និងត្រួតពិនិត្យឡើងវិញនូវយានដ្ឋានជួសជុលកែឆ្នៃយានយន្ត ដែលមានទីតាំងក្នុង
ក្រុងព្រះវិហារ ផងដែរ។ ហើយការត្រួតពិនិត្យរថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសនេះ
គឺធ្វើឲ្យម្ចាស់យានយន្តទាំងនោះចូលរួមគោរច្បាប់ទាំងអស់គ្នា ដើម្បី កាត់បន្ថយគ្រោះ
ថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ៕ ដោយ សរ បញ្ញា

 

 

 

p02 p03

p11

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment