សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម បណ្ឌិត ធឹម សំផូត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីខួបអនុស្សារីយ៍លើកទី ៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សឃុំសែនសុខ ស្រុកក្រឡាញ់

FDBD24EE-0EC2-4514-ADBF-24846EF8C598 6435C4AE-5D24-4B04-9EF6-BE1FE0EAF20E FB3D6D39-CC23-4511-A455-02019FFFAEFEខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ធឹម សំផូត អនុប្រធាកក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែនសុខបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី ៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្ស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលអមដំណើរដោយឯកឧត្តម ធឹម ឌីណា និង ឯកឧត្តមទិន សំអាត ទីប្រឹក្សាក្រសួងព៌មាន។ ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំស្នាក់ការគណបក្ស ឃុំសែនសុខ ដោយបានការចូលរួម ពីលោកស្រី ចាន់ រ៉ុនសមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិកាគណបក្សស្រុក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសែនសុខ និងជាអភិបាលរងស្រុកក្រឡាញ់ លោកមេឃុំ មេភូមិ ព្រមទាំង សមាជិកសមាជិកា យុវជនចូលរួមប្រមាណជាង ចំនួន ១៥០នាក់។

ចំពោះពិធីរំលឹកខួបបង្កើតគណបក្ស ឯកឧត្តម បណ្ឌិត ធឹម សំផូត បានមានប្រសាសន៍អំពីការរំលឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលក្នុងឆ្នាំនេះគឺជាខួបលើកទី ៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១២៨ មិថុនា ២០២៥ ដែលតែងតែមានប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ ហើយក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាងព្រមទាំងការអភិវឌ្ឍប្រទេសជាតិឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង។

ឯកឧត្តមបានបន្ថែមថា ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន លើបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងចក្ខុវិស័យដ៏មោះមុតសម្រាប់អនាគត គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសក្រោមការកាច់ចង្កូតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃអាណ្ណត្តិទី៧ របស់រដ្ឋសភា បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងគោលបំណងឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ជំរុញដោយការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការបន្តរបស់បក្ស ការផ្លាស់ប្តូរជំនាន់ និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសកល គឺជាសញ្ញានៃភាពចាស់ទុំ និងភាពរឹងមាំ នៃស្ថាប័នរបស់គណបក្សប្រជាជនកម្ពុជា។នៅពេលដែលគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបលើកទី៧៤ របស់ខ្លួននៅឆ្នាំ២០២៥នេះកេរដំណែលរបស់បក្ស បានឈរជាសក្ខីភាពនៃការរស់រានមានជីវិតរបស់ជាតិ ការដឹកនាំ និងការផ្លាស់ប្តូរ ពីសង្គ្រាមនាំមកនូវសន្តិភាព និងពីភាពលំបាកនាំមកនូវវឌ្ឍនភាព។

បើទោះបីជាពិភពលោក កំពុងប្រឈមមុខនូវភាពមិនច្បាស់លាស់នៃអនាគតរបស់ខ្លួនយ៉ាងណាក៏ដោយ, ទោះបីជាមហិច្ឆតាថៃ នៅបន្តចង់ប្លន់ដណ្តើមយកដីនិងប្រាសាទបុរាណខ្មែរតាមបណ្តោយព្រំដែនភាគខាងលិចក៏ដោយ ប៉ុន្តែឱ្យតែប្រទេសមានគណបក្សប្រជាជនកម្ពុជាស្ថិតនៅជាបេះដូងរបស់យើងទាំងអស់គ្នា នាវាជាតិកម្ពុជារបស់យើងនៅតែបន្តបោះពួយទៅកាន់ត្រើយសុភមង្គល។ គន្លឹះនៃជោគជ័យនេះ គឺយើងមានគណបក្សប្រជាជនកម្ពុជា ជាគ្រឹះនយោបាយរឹងមាំនៃការដឹកនាំប្រទេស។ ដូចស្លោកដែលកំពុងលេចធ្លោយ៉ាងខ្លាំងក្នុងសង្គម ដែលនិយាយថា៖ «ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ»ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជាឱ្យទទួលបាននូវ ឯករាជ្យសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន រួមទាំងបានផ្សះផ្សានិងព្យាបាលនូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល៕

បន្ទាប់ពីអញ្ជើញអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម បណ្ឌិត ធឹម សំផូត អនុប្រធាកក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែនសុខ បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំ និងមានគោលនយោបាយច្បាស់លាស់ ដែលជាគ្រិះដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕6435C4AE-5D24-4B04-9EF6-BE1FE0EAF20E

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment