សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST)

EDF4072B-D85F-4822-9589-5488323AA7F8ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃច័ន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ..២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ   ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះកណ្តាល ស្ថិតក្នុងឃុំជៀបស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ, ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក អ្នកគ្រូ, យុវជន,សិស្សានុសិស្ស, និងប្រជាពលរដ្ឋ សរុបប្រមាណ ០០០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានធ្វើរបាយការណ៍បញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានរយៈពេល ៨ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ រហូត ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោអនុវត្តការងារពង្រឹងសមត្ថភាពក ក្នុងគោលបំណងគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ទទួលការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង សរុបប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅក្នុងខេត្តគោលដៅ ចំនួន គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់កោះកុង និងខេត្តបាត់ដំបង។ បន្ទាប់មក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើសុន្ទរកថាស្វាគមន៍អំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច ស្ថានភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា ជាពិសេសសក្ដានុពលទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងនៅទូទាំងខេត្តកំពង់ឆ្នាំង ៕458E0526-B552-4A7B-9348-25E685E1053D

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment