សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមបណ្ឌិត ធឹម សំផូត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែនសុខ អញ្ជើញចូលរួមមីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥

376EA26D-6F08-47A5-BE93-FCC32F4B9BF3 36982B09-E8CC-48BA-A497-73C82D0CB5BD D9384826-8FAE-4FFE-9180-CF6F72010760សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធឹម សំផូត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែនសុខ អញ្ជើញចូលរួមមីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១២៨ មិថុនា ២០២៥ នៅស្នាក់ការគណបក្សស្រុកក្រឡាញ់ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការនៃគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកក្រឡាញ់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកក្រឡាញ់។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ធំនិងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជាហើយក៏ជាគណបក្សតែមួយគត់ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់អោយរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទ មករា ១៩៧៩។ គណបក្សប្រជាជន បានរួមសុខរួមទុក្ខជាមួយពលរដ្ឋនឹងនៅបន្តនៅជាប់កៀកជាមួយប្រជាជនយូរអង្វែងទៅមុខទៀតដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថាគណបក្សប្រជាជនបដិវត្តន៍ខែ្មរហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment