សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រំលេចវឌ្ឍនភាពរបបសន្តិសុខសង្គមនៅកម្ពុជា

B8AE89E4-5C70-484B-8C4E-A361F396517D CA1FDB7B-3306-4A2B-9C7A-45E9374CE5E7 857B230F-9ED9-47D2-AD02-BD5631A016F7 492E1229-9070-4EF0-9296-307914C01256 56D9DBB9-BCDC-493C-B8EC-338497A5680C 6EAF3DC0-A821-4B5A-B50B-162223A15C81ភ្នំពេញ : ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទទី១៩ ខែឧសភា ឆ្នាំ២០២៥ បានរំលេចពីវឌ្ឍនភាពនៃរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៤០ រហូតមកដល់បច្ចុប្បន្ន។ ការគូសរំលេចនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីដំណើរវិវត្តនៃការអនុវត្តនូវរបបសន្តិសុខសង្គមឱ្យដឹងដែរថា បេឡាជាតិសន្តិសុខសង្គម (...) បានលេចរូបរាងជាលើកដំបូងនៅកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថាហឹបប្រាក់អន្តរវិជ្ជាជីវៈ ប៉ុន្តែគួរឱ្យសោកស្តាយ កម្មវិធីគាំពារសុខភាពនេះ ត្រូវបានបំផ្លាញទាំងស្រុងក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លុះដល់ក្រោយថ្ងៃរំដោះ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានស្ដារឡើងវិញជាជំហានៗ ហើយរហូតដល់ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បន្តរំលឹកថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍលើរបបសន្តិសុខសង្គមសម្រាប់សង្គមជាតិ ជាក់ស្តែងនៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម ដោយផ្ដោតលើ៤ចំណុចសំខាន់ៗ៖ () ផ្នែកហានិភ័យការងារ () ផ្នែកថែទាំសុខភាព () ផ្នែកប្រាក់សោធន និង () ផ្នែកនិកម្មភាព។ បន្ទាប់មកទៀត កម្មវិធីគាំពារសង្គមតាមរយៈរបបសន្តិសុខសង្គម ត្រូវបានអនុវត្តកាន់តែទូលំទូលាយ ទាំងក្របខណ្ឌរាជរដ្ឋាភិបាល និងវិស័យឯកជន តាមជំហានបន្តបន្ទាប់ ដែលផ្ដល់នូវភាពសំខាន់បំផុតក្នុងការថែទាំសុខភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

សមិទ្ធផល និងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា គឺជាលទ្ធផលដែលទទួលបានពីផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលកើតចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕813CB62F-B6B6-4902-B7AF-A4429F7A201B857B230F-9ED9-47D2-AD02-BD5631A016F7

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment