សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យប្រសិទ្ធភាពការបម្រើសេវា ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

B2342410-F95A-4883-B59B-EEA7C84C73F7ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវា ... និងសេវាមូលនិធិសមធម៌សុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

ការអញ្ជើញចុះផ្ទាល់នៅមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ក្នុងគោលបំណងពិនិត្យមើលដំណើរការ និងស្ថានភាពនៃការបម្រើសេវា ការទទួលសេវារបស់បងប្អូនប្រជាពលរដ្ឋ និងការបម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក ... និងមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលមានការកើនឡើងជាបន្តបន្ទាប់។ កំណើននៃការមកទទួលសេវាសុខាភិបាលដូចនេះ បានបង្ហាញពីការជឿទុកចិត្ត និងការរីកចម្រើនលើសេវាសាធារណៈរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងការរីកចម្រើននិងជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងមន្ត្រី ... ដែលសហការគ្នាបានយ៉ាងល្អក្នុងការផ្តល់សេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តី ... ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដោយស្របតាមការអនុវត្តនៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការរើសអើង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជាអនុសាសន៍គន្លឹះ ក្នុងការរៀបចំឱ្យមានភាពល្អប្រសើរបន្ថែមទៀត ដោយក្រុមការងារប្រចាំការនៅក្នុងមន្ទីរពេទ្យត្រូវចុះពិនិត្យនិងជួយសម្រួលដល់អ្នករង់ចាំទទួលសេវាសុខាភិបាល ធ្វើយ៉ាងណាបន្តរក្សាប្រសិទ្ធភាពនៃការបម្រើសេវាឱ្យកាន់តែមានគុណភាព៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment