សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការតាមដានសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

477F5545-BD30-45EA-8563-A55590FC5D07 D95F3BD5-537A-4A4F-9349-22E8EDDF7244 938320C5-F3D3-4CBC-B646-7DDBC5B8AC80 0E900567-1CC5-4381-B406-E8712C508F75 B7ABB1B5-0C5E-4175-98ED-595A97302A0Bរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការតាមដានសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ដ្រីរាជការជំនាញជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញ អំពីផែការតាមដានសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានកម្មវិធីចំនួន រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ក្នុងនោះ មានអនុកម្មវិធីចំនួន ៣១ និងចង្កោមសកម្មភាពចំនួន ២៣៤ ដោយមានថវិកាសម្រាប់អនុវត្តចំនួន ៣៧៤ ៩១១ លានរៀល មានកំណើន,៩០% ធៀបនឹងថវិកាឆ្នាំ២០២៤។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានផ្ដល់ឱកាសជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ ដែលជាធាតុចូល សម្រាប់ការរៀបចំផែនការសមិទ្ធកម្មមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពច្បាស់លាស់ ស្របតាមច្បាប់ថវិកា និងអនុលោមតាមសារាចរណែនាំព្រមទាំងឱ្យមានសង្គតិភាពជាមួយនឹងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានជំនាញ និងអង្គភាពនានានៃក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំប្រតិទិនការងារឱ្យបានច្បាស់លាស់ទៅតាមប្រភេទការងារ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើប្រសិទ្ធភាព សមិទ្ធផលសម្រេចបាន និងល្បឿននៃការអនុវត្ត ឱ្យឈានទៅសម្រេចគោលដៅសូចនាករសមិទ្ធនៅបំណាច់ឆ្នាំដោយជោគជ័យ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment