សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

9BC18A10-5C5C-4CFD-849D-0DB495AF4F8D 3A4876B8-2733-40BF-93BF-8E15520C7318 5F8B4CAE-C644-4E17-9590-E93F18222EAFភ្នំពេញ: នាព្រឹកថ្ងៃ ពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ

យ៉ាងហោចណាស់មានកិច្ចការងារសំខាន់ៗចំនួន ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត  មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឯកឧត្តមអភិសន្ដិបណ្ឌិត បានថ្លែងអំពីភាពចាំបាច់នៃការដោះស្រាយជាអាទិភាពលើមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចម្បង។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សុខា ការពង្រឹងការអនុវត្តច្បាប់នៅពេលយប់ និងការបើកបរលើសល្បឿនកំណត់ គឺត្រូវតែយកចិត្តទុកដាក់រឹតបន្តឹងឱ្យមែនទែនបំផុត ពីព្រោះវាជាកត្តានាំឱ្យមានគ្រោះថ្នាក់ច្រើន។ បន្ថែមលើនេះ គឺការកំណត់ពេល មិនឱ្យរថយន្តធំៗចរាចរណ៍ក្នុងឱកាសបុណ្យជាតិធំៗ ដូចជា៖ ចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឱ្យអនុវត្តដោយផាកពិន័យតឹងរឹងបំផុតលើក្រុមរថយន្តកែច្នៃស៊ីផ្លេ ដាក់វាំងនន លេងភ្លើងបិទស្គុតខ្មៅ ដោយពុំបាច់អប់រំទៀតទេ អនុវត្តផាកពិន័យតាមច្បាប់តែម្ដង។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ សមត្ថកិច្ច បានរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយពិន័យយានយន្តល្មើសសរុបបានចំនួន ១១៦ ៣០៨គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយាយន្ត មាន ៨១ ៩២៨គ្រឿង រថយន្តមាន ៣៤ ៣២១គ្រឿង។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ សរុបមាន ៨៤៤លើក ក្នុងនោះកើតឡើងពេលយប់មាន ៥៧% បណ្ដាលឱ្យស្លាប់ ៥០៩នាក់  របួស ៧២០នាក់ ក្នុងចំណោមអ្នករងរបួសមានធ្ងន់ ២៧៣នាក់។

បើតាមរបាយការណ៍ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់គឺការបើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ស្រវឹង កត្តាយានយន្ត កត្តាស្លាកសញ្ញា ងងុយពេលបើកបរ កត្តាផ្លូវ និងកត្ដាអាកាសធាតុ។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ មាន ៨០% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមាន ៦៧% ហើយ ដែលមិនពាក់មួកការពារសុវត្ថិភាព៕

58F3AAC9-77BF-4373-8A01-8542D1F6DBBB 42CC6309-B675-489E-BC64-4AAB265897BD FB7F69B9-3528-4C6E-B4F0-861A92A0FF74

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment