សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥

9DA3C9EB-909F-4FDA-AA21-1C5E8C9A30AC D93C3667-15AC-41A6-98F8-F4BEC9984C93 7C303231-0BD5-4BAE-9C94-AAE872FE2E42 8768177D-6AA2-4389-8557-5A4511BFF0BE 974F177D-67D1-46C4-835B-F22C4135FBB5 78087B44-E5DB-4DF7-9E53-11EEC7A8D12Fរាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤២០២៥  របស់ក្រសួងអប់រំ យុវជន និងកីឡាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបជូនផងដែរថា សន្និបាតក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលពិធីបើកសន្និបាតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធឡើងក្រោមប្រធានបទអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០មានគោលដៅប្រមូលផ្តុំអ្នកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាពិនិត្យឡើងវិញឱ្យគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់៕

78087B44-E5DB-4DF7-9E53-11EEC7A8D12F974F177D-67D1-46C4-835B-F22C4135FBB58768177D-6AA2-4389-8557-5A4511BFF0BE

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment