សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីគ្រប់គ្រងមណ្ឌលសុខភាព និងមន្ទីរពេទ្យ

542E788C-3F1F-4B41-AA2E-5144BB329EA3AE091644-954C-4EE1-AF1F-4B2857732601រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា ដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលការគ្រប់គ្រង និងភាពជាអ្នកដឹកនាំសម្រាប់មន្រ្តីគ្រប់គ្រងមណ្ឌលសុខភាព ជំនាន់ទី៧ និងមន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៥ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ។នាឱកាសផងដែរ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា តាំងនាមឱ្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមសម្ដែងការកោតសរសើរ និងផ្តល់ការគាំទ្រដល់ ក្រុមការងារបណ្តុះបណ្តាល នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ឱ្យបន្តវគ្គបណ្តុះបណ្តាលលើជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំទៀត ដើម្បីបំពេញបន្ថែមលើជំនាញសុខភាពសាធារណៈ ឬជំនាញការគ្រប់គ្រង និងភាពជាអ្នកដឹកនាំសម្រាប់មន្រ្តីគ្រប់គ្រងគ្រឹះស្ថានសុខាភិបាល។

ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលបានបញ្ចប់វគ្គទាំងអស់នឹងប្រើប្រាស់ជំនាញ និងទ្រឹស្តីដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ រួមនឹងចំណេះដឹងដែលទទួលបានពីបាឋកថាដែលផ្តល់ជូនដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងបំពេញការងារនៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់ខ្លួនឱ្យកាន់តែមានភាពប្រសើរទ្បើង និងកែប្រែខ្លួនឯងឱ្យក្លាយជា អ្នកដឹកនាំជំនាន់ថ្មី ដែលមានការតាំងចិត្តខ្ពស់គោរពតាមគុណតម្លៃ របស់គ្រឹះស្ថាន មានចក្ខុវិស័យវែងឆ្ងាយ មានយុទ្ធសាស្រ្តសមស្រប និងមានភាពក្លាហានក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងសមធម៌ ដល់សហគមន៍ និងធ្វើជាគំរូល្អដល់មន្រ្តីសុខាភិបាលផ្សេងទៀត។លើសពីនេះទៀត ក្រសួងសុខាភិបាល សូមជំរុញអោយសិក្ខាកាមទាំងអស់ ចែករំលែកនូវចំណេះដឹង ទាំងនេះ ឬបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅដល់បុគ្គលិកឬទៅដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យផ្សេងៗទៀត សំដៅជួយកែលម្អសេវានៅតាមគ្រឹះស្ថានសុខភាពសាធារណៈ នៅទូទាំងប្រទេស។គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនេះ សិក្ខាកាមបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន៦២រូប ដែល៣២រូប មកពីមន្ទីរពេទ្យចំនួន ១៦ និង ៣០រូបទៀត មកពីមណ្ឌលសុខភាពចំនួន ១៥ដែលអញ្ជើញមកពី ១២ ខេត្ត និងរាជធានី។

ជាកិច្ចបញ្ចប់នៃកម្មវិធីសិក្ខាកាម បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមថតរូបជុំគ្នាជាអនុស្សាវរីយ៍ ព្រមទាំងផ្តល់ជាអនុសាសន៍ជូនដល់ជ័យលាភីជានិស្សិត មន្រ្តីសុខាភិបាលទាំងអស់ ត្រូវយកចំណេះជំនាញនេះដើម្បីបម្រើសេវាសុខាភិបាល ជូនប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

AE091644-954C-4EE1-AF1F-4B2857732601 542E788C-3F1F-4B41-AA2E-5144BB329EA3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment