ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃ ទី២១ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សេនទ្រីក (ខេមបូឌា) ហ្គាម៉ិន ឯ.ក (CENTRIC (CAMBODIA) GARMENT CO., LTD.) ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តម ម៉ុលវិបុល ក៏បានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះ ផងដែរ។ ក្នុងឱកាសនោះ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពនិងព័ត៌មានទូទៅរបស់រោងចក្រ ឯកឧត្តមអនុរដ្ឋលេខាធិការ មើលឃើញថាការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត រួមនិងស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ មានភាពល្អប្រសើរ៕











































