សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាន នៅខេត្តស្ទឹងត្រែង

460968CC-ACB6-4760-BACF-B1033E277A78 2C4CAE55-D64F-4F6A-B656-F69A3D13C5F7 014835E9-DECE-4CA7-A27B-072AA5E47F1D EF203976-81F2-428A-A633-83239A25C298 FB22BCE3-633F-48F2-AE42-6E3870E28974 92E5D343-C5FE-4B25-9BD3-9A889C695D6B DF2A8BD0-B68D-4EF3-9EEF-44CF228AE76Dខេត្តស្ទឹងត្រែង: នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែ មាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីនៃអគ្គនាយកដ្ឋាន TVET ដឹកនាំដោយ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ,៥លានសម្រាប់ជំហានទី១ ឆ្នាំ២០២៥ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់គ្រឹះស្ថាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។

នៅក្នុងជំនួបសំណេះសំណាលជាមួយលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានបង្ហាញលម្អិតអំពីកម្មវិធីបណ្ដុះបណ្ដាល ,៥លាន ព្រមទាំងអត្ថប្រយោជន៍ទទួលបាន, សេវាកម្មរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយរកការងារជូនសិស្សានុសិស្ស ផងដែរ។ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានថ្លែងកោតសរសើរចំពោះគ្រឹះស្ថានដែលបានបណ្តុះ បណ្តាលសិស្ស C1 (1.5M) បានគ្រប់ផែនការកំណត់នៅក្នុងឆ្នាំ២០២៤ ហើយក៏បានណែនាំដល់គណៈគ្រប់គ្រង លោក គ្រូ អ្នកគ្រូនិងមន្ត្រីត្រូវចេះប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមក្នុងការបន្តជំរុញការផ្សព្វផ្សាយ និងត្រូវមានស្មារតីចូលរួមគោរពទង់ជាតិឱ្យបានគ្រប់គ្នា៕

460968CC-ACB6-4760-BACF-B1033E277A78EF203976-81F2-428A-A633-83239A25C2982C4CAE55-D64F-4F6A-B656-F69A3D13C5F7

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment