ភ្នំពេញ:នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជា វ័យ (ខេមបូឌា) ហ្គាមេន ហ្វេកធើរី (JIE WEI (CAMBODIA) GARMENT FACTORY LTD.)ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម តាំង ផេងរិទ្ធី ក៏បានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវាប.ស.ស. ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះ ផងដែរ។ ក្នុងឱកាសនោះ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពនិងព័ត៌មានទូទៅរបស់រោងចក្រឯកឧត្តមអនុរដ្ឋលេខាធិការ មើលឃើញថា ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត រួមនិងស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ មានភាពល្អប្រសើរ៕


0
ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិត
Filed in: ព័ត៌មានជាតិ










































