សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សៃអឺ (ខេមបូឌា) ហ្គាម៉ិន ឯ.ក

ECD8490E-81D7-4D87-B025-63D1BE3FED6B 69EA4186-B052-4729-AEED-C09D11091095ភ្នំពេញ: នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមាឃឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សៃអឺ (ខេមបូឌា) ហ្គាម៉ិន . (SAIER (CAMBODIA) GARMENT CO., LTD.) ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ឯកឧត្តម សាន គីមហុង ក៏បានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវា ... ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះ ផងដែរ។ ក្នុងឱកាសនោះ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពនិងព័ត៌មានទូទៅរបស់រោងចក្រ ឯកឧត្តមអនុរដ្ឋលេខាធិការមើលឃើញថា ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត រួមនិងស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ មានភាពល្អប្រសើរ៕

346E3B56-97AD-431D-9B4E-13322205104F EA610008-A120-49A3-A394-D35EAFCFBBEA

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment