សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់ឆ្នាំ២០២៥ បើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសសហគ្រាសដែលត្រូវទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

33208B0A-F7C7-4928-9C82-85FC83B760C4 E117004A-ABBD-4512-B20A-8A09873B83F8 58F28BC1-35D7-47E3-9871-1A5B7915787C 044D8F51-163E-4ECB-A9AC-9E4504A4B290

ភ្នំពេញ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លើកទី១ ដោយមានការចូលរួមពីសមាជិកគណៈកម្មការដែលជាសមាសភាពត្រីភាគី រួមមាន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ព្រមទាំងតំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាជាសមាជិកសង្កេតការណ៍។

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងការពិនិត្យនិងដាក់ចេញនូវបែបបទនិងនីតិវិធីក្នុងការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលនឹងត្រូវប្រកាសជ័យលាភីនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment