សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

3B787F69-E496-4B32-9D3A-987571874D55 49CEC598-4446-459A-B7EB-D6AFDB84018E

រាជធានីភ្នំពេញ  នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក .. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអនុគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំសន្និបាត ក្នុងគោលបំណងកែសម្រួលឯកសារ រូបភាព និងការចំណាយផ្សេងៗទាក់ទិនទៅនឹងការរៀបចំសន្និបាត និងដើម្បីឱ្យដំណើរការសន្និបាតប្រព្រឹត្តទៅមានភាពរលូននិងទទួលបានជោគជ័យតាមការគ្រោងទុក។

សូមបញ្ជាក់ជូនផងដែរថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២០២១ ខែកុម្ភៈឆ្នាំ២០២៥ នៅទីស្ដីការក្រសួងដែលមានសមាជិកចូលរួនសរុប ៩៤៥រូប ក្រោមអធិបតីភាព ឯកឧត្តមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

1A9BE91A-BFC0-419F-9FE4-AE15072EF4FF 63A84841-1AA5-42F4-B226-95B5DFBB139F

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment