
ហ្វីលីពីន)៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកRamon S. Ang ប្រធានក្រុមហ៊ុន San Miguel Corporation ។
ក្រុមហ៊ុន San Miguel Corporation គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយធ្វើអាជីវកម្មលើវិស័យ ចំណីអាហារនិងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។ល។











































