សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំង‌សមត្ថកិច្ចប៉ូលិសខេត្តស្ទឹងត្រែងបង្ក្រាបបានជនសង្ស័យចំនួន២នាក់ករណីជួញដូរថ្នាំញៀន(សាកល្បង)

ខេត្ត​ស្ទឹងត្រែង៖លោក សាន់ និមល ស្នងការងទទួលបន្ទុកបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានឪ្យដឹងថា ខាងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន របស់លោក បានទទួលបានព័ត៌មានច្បាស់ការមួយ ថាមានករណីជួញដូរគ្រឿងញៀនមួយកន្លែងដែលស្ថិតនៅចំណុចខាងលើនោះ បន្ទាប់មក លោកក៏បានបញ្ជាឪ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បើកប្រតិបត្តការណ៍ចុះបង្ក្រាប់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមនិងវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំ នាំមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការសួរនាំរួចរៀបចំកសាងសំណំុរឿងបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ។ លោកបានបញ្ជាក់ថា ជនសង្ស័យ‌ដែលបានចាប់ឃាត់ខ្លួនខាងលើនោះមានឈ្មោះ ទី១ ចាន់ សារឿន ភេទស្រី អាយុ៥០ឆ្នាំ‌‌‌ និងទី២ឈ្មោះ អន ដាវី ភេទស្រី អាយុ២៤ឆ្នាំ ហើយក៏បានដកហូតវត្ថុតាងរួមមាន គ្រឿងញៀន‌មួយកញ្ចប់ធំ មានទម្ងន់សរុបសុទ្ធស្មើនិង៣៥៣,៤ក្រាម ទូរស័ព្ទ‌ដៃអិនចុចពិលម៉ាកណូគាចំនួន២គ្រឿង និងកាបូបដាក់លុយចំនួន១ ។

បច្ចុប្បន្ន‌ជនសង្ស័យ‌ចំនួន២នាក់ដែលបានចាប់ឃាត់ខ្លួនពីករណីជួញដូរថ្នាំញៀនខាងលើនោះ ធ្វើការបញ្ជូនទៅកាន់តុលាការអនុវត្ថន៍តាមច្បាប់នៅ ៕

 

 

IMG-20161212-WA0032

IMG-20161211-WA0090(2)

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment