សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កិច្ចប្រជុំលើកទី១៧ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក CPA Guidelines

FCADC3B9-D30B-4AFE-A97D-C6930D902665 0D028A11-0431-429A-9A3F-8106463ACE16 F015DE42-2576-485A-BBAC-A34F1104C86E

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៣១ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ារដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកសហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៧ របស់ក្រុមការងារដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)

អង្គប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល និងដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលម្អិតលើការធ្វើបច្ចុប្បន្នភាពនៃជំពូក ប្រយុទ្ធជំងឺឆ្លង៖ របេង អេដស៍ និងគ្រុនចាញ់ ការងារត្រៀមទប់ស្កាត់ជំងឺរាតត្បាត និងគ្រោះអាសន្នសុខភាព ក្រុមការងារ និងគណៈកម្មការផ្សេងៗ ក្នុងមន្ទីរពេទ្យបង្អែក និងការងារនៅសេសសល់ដើម្បីបញ្ចប់ការងារកែលម្អសេចក្តីណែនាំ។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនជាបន្តបន្ទាប់ដោយនិរន្តរភាព  និងបានបំពេញការងារបានប្រមាណ ៩៦% ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានចប់មុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ   រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រីតំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារCPA Guidelines ចូលរួមទាំងអស់ មានចំនួនប្រមាណ ៣៥រូប៕

0D028A11-0431-429A-9A3F-8106463ACE16

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment