សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កិច្ចប្រជុំ អប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី១១

EE2571EB-B60C-4C0F-AB7B-2B79D8CA1486 C34BB1F4-F3E6-448E-B84D-879B32862A06 6852E475-BBC9-4144-BB31-E9AC1F3F205F 0BD7A279-7A35-434A-A0FE-1F6955A3742E

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករាឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពការងារអប់រំសុខភាព ពិភាក្សាលេីផែនការ២០២៥និងជម្រេីសសារអប់រំសុខភាពដែលគួរធ្វេីបន្ទាប់។

កិច្ចប្រជុំនេះ បានរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) និងមានការចូលរួមពីក្រុមការងាររួមមាន មន្ត្រីបង្គោលមកពីនាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានផែនការ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្ត និងតំណាងអង្គការដៃគូក្នុងវិស័យសុខាភិបាលផងដែរ។

0BD7A279-7A35-434A-A0FE-1F6955A3742E

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment