
ភ្នំពេញ: នៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ដឹកនាំដោយលោក Richard Dick Fincher សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ខនណែលសហរដ្ឋអាមេរិក (Cornell of University, U.S.A)ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕











































