
សៀមរាប៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ គណបក្ស ប្រជាជនកម្ពុជាឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប បានរៀបចំ ពិធីអបអរសាទរខូបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករាឆ្នាំ១៩៧៩ និងថ្ងៃជ័យជម្នះ៧មករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសែនសុខ។ពិធីអបអរសាទរខូបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃ៧មករា ឆ្នាំ១៩៧៩–៧មករា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធឹម សំផូត អនុប្រធានក្រុម ការងារ ចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសែនសុខ។មានការអញ្ចើញចូលរួមពី ឯកឧត្តម លីវ សុខុន និង ឯកឧត្តមវេជ្ជបណ្ឌិត ទិន សំអាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែនសុខ លោក លោកស្រី អភិបាលរងស្រុកក្រឡាញ់ មេឃុំ មេភូមិ សមាជិកសមាជិការ និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់។នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ធឹម សំផូត អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសែនសុខ បានឡើងអានសុន្ទរកថា៖ របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ទសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា៖ថ្ងៃនេះគម្រប់ខូបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រដែលបានផ្តួលរំលំរបបប្រល័យពូជសាស្ត្រប៉ុលពតសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបដ៍សាហាវយង់ឃ្នងនេះ ហើយបានបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យនិងអភិវឌ្បនភាពសង្គម។បន្ទាប់ពីជ័យជម្នះថ្ងៃ៧មករាឆ្នាំ១៩៧៩ គណបក្ស ប្រជាជនកម្ពុជាបានសាមគ្គីប្រជាតិទាំងមូលដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គនិងលំបាករាប់មុឺនសែនជំពួកសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាងនិងការពារមាតុភូមិព្រមទាំងការស្វែងរកសុខសន្តិភាពនិងការផ្សះផ្សារជាតិធ្វើឧ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទីនិងសង្គ្រៀមរុាំរ៉ៃឈានមកដល់ដំណាក់កាលអភិវឌ្បន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
ឯកឧត្តមបណ្ឌិត ធឹម សំផូត អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសែនសុខ។ បន្តថា!យើងប្រារព្វពិធីខូបទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើងក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាស្ត្រប៉ុលពតបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាយើង។ព្រមជាមួយនេះយើងចងចាំជានិច្ចនូវគុណូបការៈដ៍ឧគ្គុង្គឧត្តមរបស់វិរៈកម្មាភិបាលយុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តកម្ពុជានិងវរៈកងទ័ពស្ម័គ្រចិត្តវៀតដែលបានប្រយុទ្ធនិងធ្វើពលីកម្មយ៉ាងអង់អាចលើសមរភូមិដើម្បីផ្តួលរំលំរបបប្រល័យពូជសាស្ត្រនិងធ្វើឱ្យរស់ឡើងវិញរបស់កម្ពុជាយើងទាំងអស់គ្នា!ក៍សូមលំឱនកាយសង្រួមចិត្តគោរពដួងវិញ្ញណក្ខ័ន្ធ របស់យុវជនរួមជាតិដែលបានបាត់បង់ជីវិត ទៅយ៉ាងអយុត្តិធម៌ដោយសារអំពើប្រល័យពូជសាស្ត្រ សូមឱ្យវិញ្ញាណក្ខ័ន្ធរបស់អស់លោកទៅឱ្យបានសុគតិភាពជារៀងដ៍រាប។
ឯកឧត្តមបណ្ឌិត ធឹម សំផូត បានថ្លែងថា!យើងម្នាក់ៗបានដឹងហើយថា!ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់យើង ដែលមានគណបក្សប្រជាជនកម្ពុជាបានផ្តួលរំលំរបបប្រល័យពូជសាស្ត្រប៉ុលពតដឹកនាំប្រទេសអស់រយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ។ពួកវាបានឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើការទាំងឈឺ.បង្អាត់បាយហើយថែមទាំងកាប់សម្លាប់ប្រជាពលរដ្ឋយើងអស់ជាង ៣លាននាក់ថែមទៀតផង។
ឯកឧត្តមបណ្ឌិត ធឹម សំផូត អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសែនសុខ។
ក្រោយថ្ងៃរំដោះមករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតតីនាយករដ្ឋមន្ត្រី និងក្នុងអាណត្តិទី៧នេះមានសមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាពហើយយើងម្នាក់ៗត្រូវរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។
ឯកឧត្តមបណ្ឌិត ធឹម សំផូត សូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំសែនសុខ បានយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋបានល្អជាពិសេសក្រុមការងារឃុំសែនសុខនេះតែម្តង៕













































