សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង

4AF3F662-023E-41EB-8BB5-235E0C9D5E91 D62A7E80-71EE-4239-AF81-4607D8FFD705 D3B8C92B-12E7-4FA6-937D-E17AC308CA93

ខេត្តពោធិ៍សាត់៖ នាថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១០ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទមានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលជាទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានប្រវែងសរុប ៥៩,៥០គ. ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ផ្លូវមេចំនួន ខ្សែ ប្រវែងសរុប ,១០ .  ជាប្រភេទផ្លូវក្រាលល្បាយក្រួស (បានកសាងចប់ជាស្ថាពរនៅឆ្នាំ២០២១) និងផ្លូវក្នុងតំបន់ ចំនួន ១៣ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួស ប្រវែងសរុប ៥១,៤០ .   ជាលទ្ធផល ក្នុងឆ្នាំ២០២៤ កន្លងទៅក្រសួងបានស្ថាបនាផ្លូវកាត់បណ្តោយ បានចំនួន ២ខ្សែបន្ថែមទៀត ប្រវែងសរុប ១០,២០គ.ហើយក្នុងផែនការឆ្នាំ២០២៥ ក្រសួងគ្រោងនឹងស្ថាបនាកំណាត់ផ្លូវកាត់បណ្តោយ ចំនួន ១កំណាត់មានប្រវែង ៤គ.ម។ ដោយឡែកនៅសល់ផ្លូវចំនួន ៧កំណាត់ ទៀត ប្រវែងសរុប ២៧,៤០គ. នឹងត្រូវស្ថាបនានៅក្នុងផែនការឆ្នាំបន្តបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។

សូមរំលឹកជូនផងដែរថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិមុនបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីចែកដី និងលំនៅដ្ឋានជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ ហើយរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននៅតែបន្តកិច្ចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើជូននូវសេវាសាធារណៈចាំបាច់ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ទឹកស្អាត តបណ្តាញអគ្គីសនី ដើម្បីឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយវិបុលភាព៕

F108FD20-0277-4D9E-863B-10D63AC56CAA 6B2AA125-1120-4D8D-BCD8-CF82B7AC931D 9FAECCCE-EAE9-4292-B99C-C04C449C4222

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment