សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្ដម ឃួង ស្រេង ផ្ញើសារជូនពរ សម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុន រ៉ានី ក្នុងខួបអាពាហ៍ពិពាហ៍៤៩ឆ្នាំ

5DF785CB-39A6-46E1-A629-21FF210F7ACA F1782F4B-127D-4A43-BAE4-7022595EF350

ភ្នំពេញ : ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្តីនៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ផ្ញើសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា នៃចំណងអាពាហ៍ពិពាហ៍ខួបលើកទី៤៩ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក..២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥

ជាការពិតណាស់ ចំណងអាពាហ៍ពិពាហ៍ជាអមតៈរបស់ សម្តេចទាំងទ្វេ ទោះបីត្រូវបានចាប់ផ្តើមឡើងក្នុងគ្រា ដ៏សែនកម្សត់ ដែលពោរពេញទៅដោយការលះបង់ខ្ពស់បំផុត ប៉ុន្តែ ក្រោមគំរូវីរភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិត សម្តេចទាំងទ្វេ បានប្រែក្លាយចំណងអាពាហ៍ពិពាហ៍នេះ ឱ្យមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត ជាពិសេសក្រោមនយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្លាយជាគំរូវីរភាពដឹកនាំបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយក្តីមោទនភាពបំផុត។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៍ពិពាហ៍របស់ សម្តេចទាំងទ្វេ កាន់តែផ្អែមល្ហែមត្រជាក់ត្រជំដូចទឹក អម្រឹត និងសូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចតេជោប្រធានព្រឹទ្ធសភា និង និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និង អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

131FD1A1-16BD-4233-92B4-BD994EE25DB7

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment