សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ

EC809097-66C4-44A2-917F-1FBDE1EB47EC 68E28AC9-1367-4AA4-819F-F95C7DF14CB7

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវថ្ងៃទី២ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក  អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ។

យោងតាមបទអន្ដរាគមន៍របស់ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានបង្ហាញថា គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ ៨៧% ខណៈអាត្រានៃការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេបាន ២១% ដោយឡែកអាត្រាគ្របដណ្តប់អនាម័យនៅទូទាំងប្រទេសមានប្រមាណ ៩២% ខណៈអត្រាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេចបាន ៥១% បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃនាយកដ្ឋានទាំងពីរ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចដែលក្រសួងប្រគល់ជូន ព្រមទាំងបានមានប្រសាសន៍បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញនិងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យមានឥរិយាបថល្អ ក្នុងការរស់នៅ ប្រកបដោយអនាម័យល្អ បរិស្ថាបស្អាត និងផាសុកភាព។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៧ចំណុច ដូចខាងក្រោម

. ជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ដោយចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងអំពីស្ថានភាពការប្រតិបត្តិអនាម័យ និងការផ្គត់ផ្គង់ទឹកតាមភូមិ និងខ្នងផ្ទះ

. បន្តពង្រឹងយន្តការប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) អាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យដោយបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា

. ជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ចំនួន ៧ខេត្តបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ និងត្រូវធ្វើបុរេសកម្ម ដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

.ត្រូវធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ និងបណ្តុះបណ្តាលមន្ត្រីជំនាញ។

. ត្រូវរៀបចំផលិតវីដេអូអប់រំខ្លី ដើម្បីផ្សព្វផ្សាយអំពីការប្រតិបត្តិអនាម័យ និងការប្រើប្រាស់ទឹកស្អាត

. បន្ដកិច្ចសហប្រតិបត្តិការ និងគៀគរថបិកាដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទតាមរយៈដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន និងសប្បុរសជនផងដែរ និងធ្វើលិខិតថ្លែងអំណរគុណ និងគ្រឿងឥស្សរិយយសជូនសប្បុរសជន និងអង្គការដៃគូ

. បន្ដរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយប្រកាន់យកនូវគោលការណ៍ រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

585BE667-6F60-44E6-9012-32222D00CF2D 8EDA241A-1877-4BFC-AE6C-FFC123C79367

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment