List/Grid ព័ត៌មានថ្មីៗ Subscribe RSS feed of category ព័ត៌មានថ្មីៗ
កម្ពុជា-ថៃ ឯកភាពគ្នាបទឈប់បាញ់ប មកទាន់ឥតលក្ខខណ្ឌចាប់ពីម៉ោង ២៤.០០ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ
ភ្នំពេញ:ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា–ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1....
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនដឹកនាំប្រតិភូកម្ពុជាទៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ: នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណឺតដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេស...
ក្រសួងការងារ ចេញសេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានសូមគោរពលំឱនកាយវាចាចិត្តគោរពចំពោះដួងវិញ្ញាណក្ខន្ធវីរបុរសជាតិឯកឧត្តមត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៧ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ការពារអធិបតេយ្យបូរណភាពទឹកដីប្រឆាំងនឹងកងទ័ពឈ្លានពានថៃ។ សូមដួងវិញ្ញាណក្ខន្ធវីរបុរសជាតិសូមបានទៅកាន់សុគតិភព។ យើងខ្ញុំទាំងអស់គ្នាចងចាំវីរបុរសជាតិជានិច្ច!
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ...
ញត្តិថ្កោលទោសរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះការឈ្លានពានរបស់ថៃ ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយកងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគិតទុកជាមុនគ្មានមូលហេតុ និងដោយចេតនាមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
សម្តេចធិបតីផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយចំពោះហេតុការណ៍នៅតំបន់ ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយមានមូលហេតុឈ្លានពាន គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជា នៅ តាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ផ្សេងៗទៀត នៅក្នុងខេត្ត ឧត្តរមានជ័យ និងខេត្តព្រះវិហារ










































