សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាជ្ញាធរខេត្តព្រះវិហារ រៀបចំកម្មវិធី «រត់ដើម្បីសន្តិភាព» សម្រាប់ជនភៀសខ្លួន ផ្សារភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាព

8342AEDF-20E8-43B9-B828-73725B3EF7C2 F0F3E871-CA36-4E9E-AE6B-15F7579E6A61 9110FE3C-DDD8-435B-BD33-6E1FC4AC256F 6F491907-AD2A-4B30-B95F-818D3EC313F7ខេត្តព្រះវិហារ:នៅថ្ងៃទី២៣ សីហា ២០២៥ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម គីមី រិទ្ធី អភិបាលខេត្ត បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ«រត់ដើម្បីសន្តិភាព» ដែលមានគោលបំណងលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួនដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលមានអ្នកចូលរួមសរុប ៧១១នាក់ ក្នុងនោះមានស្ត្រី ៣២៣នាក់ និងបុរស ៣៨៨នាក់។

ការប្រកួតនេះមានចម្ងាយ ៥គីឡូម៉ែត្រ ស្មេី២ជុំ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដោយចាប់ផ្តើមពីម៉ោង :០០ ព្រឹក និងចែកជា ដំណាក់កាល៖

ដំណាក់កាលទី (វគ្គជម្រុះ): ធ្វើនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកកីឡាករល្អបំផុត ១០០នាក់ និងកីឡាការិនីល្អបំផុត ១០០នាក់ ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ដំណាក់កាលទី (វគ្គផ្តាច់ព្រ័ត្រ): ធ្វេីឡេីងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបេក្ខជនទាំងពីរភេទ ដែលបានជាប់នៅក្នុងវគ្គជម្រុះ។ វគ្គនេះធ្វើឡើងដើម្បីប្រកួតយកជ័យលាភីលេខ ដល់លេខ ១០ (ទាំងកីឡាករ និងកីឡាការិនី សរុប ២០រូប)

 

Filed in: កីឡា

Leave a Reply

Submit Comment