List/Grid ព័ត៌មានថ្មីៗ Subscribe RSS feed of category ព័ត៌មានថ្មីៗ
ដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍
ខេត្តកំពង់ឆ្នាំង៖ព្រឹកថ្ងៃពុធទី២៥ខែកុម្ភៈឆ្នាំ២០២៥លោកជំទាវវេជ្ជបណ្ឌិតប្រាក់សោភ័ណនារីរដ្ឋលេខាធិការក្រសួងសុខាភិបាលអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតនៅសាលាបឋមសិក្សាប្រសាទជាងទងឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍បានផ្តល់ឲ្យកុមារមានលទ្ធភាពទទួលទានអាហារដែលមានសុវត្ថិភាពមានចម្រុះភាពនិងមានអាហារូបត្ថម្ភដែលអាចរកបានពីកសិករនៅមូលដ្ឋាននិងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ កម្មវិធីផ្តល់អាហារតាមសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមការកាត់បន្ថយគម្លាតសិក្សារវាងសិស្សនៅទីប្រជុំជននិងជនបទការលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្សការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានខណៈកម្មវិធីផ្ដល់អាហារនេះកំពុងធ្វើឡើងនៅក្នុងសាលាជាង១ពាន់ទូទាំងប្រទេសនិងមានសិស្សជាង៣០ម៉ឺននាក់កំពុងទទួលផល។ នាឱកាសនោះដែរលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ជាកម្មវិធីជំនួយសង្គមដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេប៉ុន្តែជាកម្មវិធីពហុវិស័យដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំសុខភាពអាហារូបត្ថម្ភកសិកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ។ កម្មវិធីនេះមានការទស្សនាផ្ទាំងរូបភាពរបាយការណ៍សមិទ្ធផលកន្លែងសិស្សហូបអាហារឃ្លាំងដាក់ស្បៀងផ្ទះបាយបន្ទប់សុខភាពសិក្សាបន្ទប់សិក្សាសួនបន្លែព្រមទាំងការតាំងពិព័រណ៍ស្នាដៃហត្ថកម្មរបស់សិស្សនិងសមិទ្ធផលនានា៕
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថាកម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍នាពេលអនាគត
បរទេស:នាព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៦, សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាឱ្យឯកឧត្តមHakan...
ក្រសួងការងារបន្តពង្រឹងសមត្ថភាពអធិការការងារក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពការងារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល
រាជធានីភ្នំពេញ: នាព្រឹកថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៦វិទ្យាស្ថានជាតិការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានបើកវគ្គបណ្តុះបណ្តាលស្តីពី“បច្ចេកទេសអធិការកិច្ចការងារនិងការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល” ...










































