សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩

D03E1BA1-F55B-4BC2-BF1F-50E8A36101FC 48D77286-4D33-4BA3-999F-873EF8155BF8 CC5EFD79-0C8B-4C62-8B79-A43B16A59798 AA941F32-E9FA-4EA7-899C-AE478B3B8247

(ភ្នំពេញ) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ នាព្រឹក ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងតំណាងនៃអង្គការ សមាគមសហភាពសហជីព, សហព័ន្ធសហជីព និងសហជីពមូលដ្ឋាន សរុបប្រមាណជា៣០០នាក់។ 

ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សមាជវិសាមញ្ញនេះគឺជាវេទិកាដ៏សំខាន់ ដែលបង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសមាជវិសាមញ្ញនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះលោកប្រធាន លោក លោកស្រី ដែលត្រូវបានអង្គសមាជបោះឆ្នោតជ្រើសតាំងជាថ្នាក់ដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សម្រាប់រយៈពេល៣ឆ្នាំនៃអាណតិ្តទី៩នេះ។ ទន្ទឹមនឹងនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសសហជីព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា សម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងនិងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហជីពចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលបានលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញនេះគឺជាការជំរុញឱ្យសហជីពទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាពកិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃបងប្អូនកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ទន្ទឹមនឹងកិច្ចខិតខំក្នុងការបង្រួបបង្រួមដ៏សំខាន់នៃសហជីពនេះដែរ សហជីពទាំងអស់នៅកម្ពុជាត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក យកការពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័តជាគោល មិនត្រូវមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យ ដែលតិច ឬច្រើននឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីពនោះឡើយ

6A1DDC73-0340-475B-BFB4-89D43996FD59 64E31411-970B-40CC-88FE-92AAF0E23A68 3406F81A-CEBB-42F8-8A06-F7A7E484CABB 54BBD77F-95B4-4E0A-9F0D-FCDCCC11BD7B E1ADF7D6-43B2-4D84-BF3C-9DDB0A29AA7D

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment