សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញចូលរួមរត់ម៉ារ៉ាតុងអង្គរ

888D2513-D333-4322-B0F2-D586547243AD

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញចូលរួមរត់ម៉ារ៉ាតុងអង្គរ ក្នុងឱកាសទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងពិធីនោះផងដែរ មានអត្តពលិក ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ធាភិបាល, ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័ន, ប្រជាពលរដ្ឋខ្មែរនិងទេសចរណ៍អន្តរជាតិ ចូលរួមរត់ សរុបចំនួន ៤៣៧០នាក់។

កម្មវិធីនេះរៀបចំឡេីងក្នុងគោលបំណងដេីម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជាប្រជាជនមានការលំបាកនិងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន៕

61B8B30E-E817-4FE1-B402-27F701974C2D

Filed in: កីឡា

Leave a Reply

Submit Comment