សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”

D6269022-578C-4BB1-9A8A-0413500EDD81 EA7A594B-B0B8-453D-8BC2-58E509A99365 DFB0C1FE-1672-4539-A827-CD4F9D57D33F 8CAA8D9D-78CC-4A41-8492-49F9183B0F6D

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំរោង ឆស័ក .. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ ( វិច្ឆិកា ១៩៥៣ វិច្ឆិកា ២០២៤)

សូមរំលឹកជូនផងដែរថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី ចេញពីអាណានិគមបារាំង ដែលបានដាក់អាណានិគមន៍លើដែនដីកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១១ សីហា ១៨៦៣ វិច្ឆិកា ១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕

0C06ACD9-35C7-4AAB-9306-4326C16F04A6 E4D27C00-C11E-4C80-A571-339DA2CEA526 8F4E83EE-26E3-4894-BB20-C93B9DFED4D3 D5A848AE-0BE4-4325-B57D-30CE34532D1E A8827AEC-44D1-465C-B604-2F28FA0268D0

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment