សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទក្នុងក្រុងភ្នំពេញរីកដូចផ្សិត ហ៊ានប្រឆាំងបទបញ្ជានាយករដ្ឋមន្ត្រីកម្ពុជាដដែល!

E4779F43-450E-4115-A5DE-6641D555517B

64E8BDC8-D393-4F52-AFC0-7FE7F1CC03ED

ភ្នំពេញ :បើយើងក្រឡេក មើលទីតាំងហាងកាហ្វេ១កន្លែងលួចបង្កប់លេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ នៅក្បែរផ្លូវអង្គតាមិញស្ថិតក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។នៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី០១ បើយោងតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា មិនទាន់ឃើញស្ថាប័ន អាជ្ញាធរណាចុះបង្ក្រាបទីតាំងខាងលើនៅឡើយទេ។ហើយប្រភពបានបន្តទៀតថា    ពួកគាត់មានការសង្ស័យថា ទីតាំងបនល្បែងស៉ីសងខាងនេះអាចមានខ្នងក្រាស់ជាងសត្ថមកិច្ចមូលដ្ឋាន។

ពលរដ្ឋម្នាក់រស់នៅក្នុងមូលដ្ឋានខាងលើសំណូមពរដល់ លោកអភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ សក់ ចន្ទ កញ្ច រិទ្ធជាពិសេសសំណូមទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គួរចាត់មន្ត្រីក្រោមឱវាទចុះជួយត្រួតពិនិត្យ  និងមានវិធានការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខាងលើនេះផង ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យសមស្របទៅតាមគោលនយោបាយ ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង០៧ចំណុច របស់ ប្រមុខដឹកនាំដែលមានសម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរធានីខេត្ត ក្រុងចុះបង្រ្កាប ចៀសវាងការកើតឡើងនូវអំពើលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម៕

Filed in: សន្តិសុខ

Leave a Reply

Submit Comment