សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ហេង សួរ ប្រកាសដាក់ឱ្យដំណើរការ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិករបស់ក្រសួង សម្រាប់សាធារណជនសាកល្បងប្រើប្រាស់

1431ADF3-3547-4D6C-B5B8-F84E22569E5C

ភ្នំពេញ :នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បងបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្សនិស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦២៧ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះ

មានមុខងារលើ សេវាសាធារណៈតាមបែបឌីជីថលចំនួន ដូចជា៖

. សេវាចុះឈ្មោះស្វែងរកការងារ

. សេវាចុះឈ្មោះស្វែងរកបុគ្គលិក

. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស

. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ

. សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

. ជាពិសេស ម៉ាស៊ីននេះ ក៏ជាកន្លែងដែលសាធារណជនក៏អាចផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួង ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។

ឯកឧត្តម ហេង សួរ បានលើកឡើងថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង៨ បញ្ជរ ដែលបានដាក់បង្ហាញឱ្យសាធារណជនសាកល្បងប្រើប្រាស់ នៅក្នុងពេលពិព័រណ៍ការងារនាពេលនេះ ទទួលបានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះ ប្រមាណជា ១០០០ គ្រឿង សម្រាប់ដាក់នៅតាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេសសាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជននានា សម្រាប់សាធារណជនប្រើប្រាស់ នាឆ្នាំ២០២៥ខាងមុខនេះ។

តាមការបញ្ជាក់ពី ឯកឧត្តម ហេង សួរ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានបច្ចេកទេស(TVET) ជាពិសេសគឺស្របតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាត្រូវបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន៕

36627187-6CB8-42AD-AE39-30309D84387E A02C63F0-E7BF-4C6C-9F23-CA023DEC42B3

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment