សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាស្នើអភិបាលរាជធានី ខេត្តបង្កើតផ្សាររាត្រីនៅដើមឆ្នាំ២០២៤

20231208_163628ភ្នំពេញ÷ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្នើអភិបាលរាជធានីខេត្តពិនិត្យយកទីតាំងណាមួយនៅខេត្តរបស់ខ្លួនដើម្បីបង្កើតផ្សាររាត្រី។នេះបើតាមឲ្យដឹងនៅលើផេកជាផ្លូវការឯកឧត្តមអភិសន្តិបណ្ឌិតសសុខា។

ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងថាការបង្កើតផ្សាររាត្រីអាចធ្វើឡើងរយៈពេល២ថ្ងៃក្នុងមួយសប្តាហ៍ដោយយកថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ប៉ុន្តែបើមានភាពទាក់ទាញអាចធ្វើឡើង៣ថ្ងៃក្នុងមួយអាទិត្យព្រោះដូចករណីPubStreetនៅក្រុងសៀមរាបអញ្ចឹងដំបូងឡើយផ្នែកឯកជនជាអ្នកផ្តួចផ្តើម គេរួមយោបល់គ្នា ដោយមិនឲ្យមានការប្រើប្រាស់ ឬមធ្យោបាយចេញចូល។
ឯកឧត្តមអភិសន្តិបណ្ឌិតបន្តថា“សូមធ្វើម៉េចឲ្យមានភាពទាក់ទាញ តែសូមគិតផ្តោតលើរឿងធំៗចំនួន២ គឺសន្តិសុខនិងកន្លែង ចំណតយានយន្ត ព្រោះបើបិទបាំងហើយស្ទះចរាចរណ៍ប្រជាពលរដ្ឋនឹងជេរយើងថែមទៀត”។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថាឥឡូវនេះការផ្តោ ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍ គឺកំពុងមានភាពសកម្ម ដោយប្រទេ សចិនក៏បានធ្វើ ព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ និងឆ្នាំ២០២៥ យើងមិនដឹងទៅណាទេ ថ្វីត្បិតយើងមានភាពរ៉ឹងមាំកម្រិតណាមួយក៏ដោយ ក៏យើងត្រូវពង្រឹងសមត្ថភាពខ្លួនឯង។ជាពិសេសចំណូល និងចំណាយក្នុងស្រុករបស់យើង៕ដោយ(យាយពេញ).20231208_163628

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment