
កំពង់ឆ្នាំងៈសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្ដិទី៧ ប្ដេជ្ញាជំរុញការសាងសង់ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកឱ្យបានលេចរូបរៀងនាពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយការចំណាយដឹកជញ្ជូន និងបើកដង្ហើមសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបងនិងពិធីបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងសិក្សា និងចរចាការពង្រីក និងសាងសង់ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ដើម្បីពន្លឿនការសាងសង់ឱ្យបានឆាប់នាពេលខាងនេះ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការសាងសង់ថ្នល់ ផ្លូវដែក និងផ្លូវទឹកនេះ ដើម្បីជួយកាត់បន្ថយការដឹកទំនិញ និងចំណេញពេលវេលា សម្រាប់តភ្ជាប់សរសៃឈាមរបស់កម្ពុជាឱ្យកាន់តែធំធាត់ ។ជាពិសេស ផ្ដល់អត្ថប្រយោជន៍ឱ្យប្រជាពលរដ្ឋបានកាន់តែច្រើន។សម្តេចមហាបវរធិបតី បានបន្ថែមថា គម្រោងការសាងសង់ថ្នល់ ផ្លូវដែក និងផ្លូវទឹកនាពេលខាងមុខនេះ មានផ្លូវល្បឿនលឿនភ្នំពេញ បាវិត ភ្នំពេញ សៀមរាប ប៉ោយប៉ែត ,កំពង់ឆ្នាំងតភ្ជាប់កំពង់ធំ ,ផ្លូវដែកជើង ត្បូង មានខ្សែ ២ ពីប៉ោយប៉ែតទៅភ្នំពេញ ពោធ៍សាត់ បាត់ដឹង បាត់ដំបង ហើយខាងត្បូង ពីភ្នំពេញ តាកែវ កំពត និងខេត្ដព្រះសីហនុ ហើយផ្លូវទឹកវិញ គឺភ្ជាប់ពីទន្លេទៅសមុទ្រ ។ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតីជំរុញឱ្យមន្រ្ដីជំនាញខិតខំពន្លឿនការចរចាឱ្យបានឆាប់ ដើម្បីអាចឱ្យដឹកទំនិញ នាំចូល នាំចេញ បានងាយស្រួល ដើម្បីអាចចិញ្ចិមប្រជាពលរដ្ឋកម្ពុជារបស់យើង។ សម្តេចមហាបវរធិបតីអះអាងថា រាជរដ្ឋាភិបាលអាណត្ដិទី៧ មិនបានដេកអេះពោះ និងចេះតែដើរខ្ចីលុយគេ ដូចដែលគេចោទប្រកាន់នោះទេ ហើយបន្ដិចទៀតប្រជាពលរដ្ឋនិងបានឃើញសមិទ្ធផលទាំងនេះជាក់ជាមិនខានផងដែរ៕ដោយ÷(យាយពេញ).











































