ខេត្តមណ្ឌលគិរី៖ក្រោយពីក្រុមការងារទទួលព័ត៌មានដ៏ច្បាស់ការណ៍មួយពីអ្នកនាំពាក្យ របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា នោះឯកឧត្ដម អេងហ៊ី ចេញពីខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ខែ កក្កដាឆ្នាំ ២១០៩យើងនេះ ថាមានការឃាត់ខ្លួនលោក សឹងសំអុល ព្រមទាំងបក្ខពួកចំនួន០៣នាក់ទៀតនឹងរឹបអូសបានរថយន្តប្រមាណជាង ៤០ គ្រឿងសេចក្ដីរាយការណ៍បានបន្តថា ករណីបង្ក្រាបបើកជាទ្រង់ទ្រាយធំយ៉ាងក្ដៅគគុកមួយនេះ គឺធ្វើឡើងដោយគណៈកម្មាធិការ បង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា ។ពាក់ព័ន្ធបញ្ហានៃការបង្រ្កាបយ៉ាងក្ដៅគគុក មួយនេះផងដែរ គេនៅពុំទាន់បានដឹងច្បាស់ទេថាតើមានសមត្ថកិច្ចជំនាញរូបណា មានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះនៅឡើយនោះទេ បើកតាមការលើកឡើងរបស់មន្ត្រីថ្នាក់ក្រោមប្រចាំខេត្តមណ្ឌលគីរី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបញ្ជាក់បន្តទៀតថាអ្វីដែលពួកគេបានដឹងនិងបានឮព្រមទាំងបានឃើញ ថាជុំវិញបញ្ហានៃការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនិងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យនាពេលកន្លងមកនោះ គឺគេសង្កេតឃើញថាការកាប់និងដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនមួយចំនួន នៅលើទឹកដីនៃខេត្តមណ្ឌលគីរីនេះ គឺសុទ្ធសឹងតែជាឈើស្របច្បាប់ហើយការដឹកជញ្ជូន ក៏មានប៉េសេត្រឹមត្រូវ ។តែមកទល់នៅពេលនេះផងដែរ បងប្អូនប្រជាពលរដ្ឋនិងមហាជន ក៏មានកើតការងឿងឆ្ងល់យ៉ាងខ្លាំងដែលថាក្រោយពីគណៈកម្មាធិការថ្នាក់ជាតិបានរកឃើញថាការកាប់បំផ្លាញនិងដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនេះគឺជាអំពើខុសច្បាប់ រហូតដល់ឃាត់ខ្លួនលោក សឹង សំអុល ព្រមទាំងរឹបអូសបានវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់បែបនេះ។


ជុំវិញបញ្ហានៃការបង្ក្រាបបើកជាទ្រង់ទ្រាយធំយ៉ាងក្តៅគគុកមួយនេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏មានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំទៅលើកងកម្លាំងថ្នាក់ជាតិ ផងដែរថា និងធ្វើការស្រាវជ្រាវ រាវរកតាមប្រភព រកមុខឃើញមន្ត្រីដែលឃុបឃិតរួមគំនិតជាមួយនឹងក្រុមឈ្មួញទាំងនេះជាក់ជាពុំខានឡើយ រី ឯ ចំណែកលោកសឹងសំអុល និងបក្ខពួក ព្រមទាំងវត្ថុតាងទាំងរថយន្តទាំងឈើ ដ៏ច្រើនសន្ធឹកសន្ធាប់នោះ គេនៅពុំទាន់ដឹងទេថា គណៈកម្មាធិការថ្នាក់ជាតិ មានចំណាត់ការបន្តយ៉ាងណានៅឡើយនោះទេ ៕ដោយ៖(រំដួលក្រចេះ)











































