ខេត្ត បាត់ដំបងៈប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយ ក្នុង ខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា
ក្រោយពេលត្រូវ ប្រកាសតំណែង ជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមករា
ឆ្នាំ២០១៩ គឺលោក យូ ហេង ចាប់ ផ្ដើមប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយ
គ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក យូ ហេង បានយកបទពិសោធន៍ដែលខ្លួនធ្លាប់
ធ្វើជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ មកបន្តអនុវត្តន៍នៅក្នុង
ខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន
ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង
រដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យូ ហេង ប្រធានសាខាគយ
ខេត្តបាត់ដំបង ជាបន្ទាន់។រហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការ
ទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង នៅឡើយទេ។
ដូច្នេះហើយទើបលោក យូ ហេង យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរ
មានជ័យ មកអនុវត្តន៍ក្នុងពេលកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ដោយគ្មានញញើតអ្វីទាំងអស់។
អំពើពុករលួយរបស់លោក យូ ហេង មួយរយៈពេលចុងក្រោយនេះគឺឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេច
ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ដោយគ្មានញញើត
អ្វីទាំងអស់។ប្រភពដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយ
ខេត្តបាត់ដំបង គឺលោក យូ ហេង មិនទាន់ចាត់វិធានការកែទម្រង់ដើម្បីលុបបំបាត់អំពើពុករលួយនៅឡើយទេ ហើយកំពុង
បណ្ដោយឲ្យមន្ត្រីគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពបានឲ្យដឹងទៀតថា ការដែលមន្ត្រីគយប្រចាំច្រកព្រំដែនក្នុងស្រុកទាំង៤ខាងលើនេះហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូល
ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក
យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង គឺមន្ត្រីគយប្រចាំ
ច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។មន្ត្រីគយនៅក្នុងខេត្តបាត់ដំបង
មួយចំនួនបានបង្ហើបឲ្យដឹងថា ទំនងជាលោក យូ ហេង ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបាន
តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបមកកាន់តំណែងភ្លាមក៏ចាប់ផ្ដើមប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វី
ទាំងអស់។ ក្នុងនោះការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកសំឡូត
ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន
ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក យូ ហេង
កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ជាពិសេស ប្រធានអង្គភាពប្រឆាំង
អំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក យូ ហេង មេគយខេត្តបាត់ដំបង ផងដែរដើម្បីកុំ
ឲ្យមេគយខេត្តបាត់ដំបង។(ព័ត៌បឋម).











































