សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ខឹម ចិត្រា មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិង លោក សេម មករា ជាមនុស្សតែមួយ

ខេត្ត បន្ទាយមានជ័យៈ លោក វរសេនីយ៍ទោ ខឹម ចិត្រា អត្ថលេខ ១២២០៩ អតីតនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍
ច្រកទ្វារតំបន់ជ្រៃធំ ខេត្ត កណ្តាល ជាប់ព្រំដែន វៀតណាម ដែលត្រូវបានផ្ទេរមកធ្វើជា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍
ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួស លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជា អនុប្រធាននាយកដ្ឋាន
ទទួលទិសទី១ ។
ចាប់តាំងពី លោក ខឹម ចិត្រា ឡើងកាន់តំណែងជា នាយប៉ុស្តិ៍នគរបាលច្រកអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បានបង្កើតក្រុមអំពើពុករលួយកាន់តែខ្លាំងទ្វេឡើងៗ។មានដូចជា៖១/ជម្រិតយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត(លុយថៃ)
ឬស្មើ នឹង ៧០០០រៀលក្នុងការប្រថាប់ ត្រាលើបណ្ណ័ព្រំដែនចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ
ប៉ោយប៉ែត។២/ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត និង ៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូល ប្រទេសថៃ ។
៣/ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត និង ៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅ ដីថៃ ចំពោះពលរដ្ឋមកពីតាម
បណ្ដាខេត្ត ក្រៅពីក្រុង ប៉ោយប៉ែត។៤/ជម្រិតយកលុយ ៣០០បាត ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។
៥/ជម្រិតទាលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាតក្នុង១ខែ។៦/ជម្រិតទាលុយពីអ្នក លក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែ
ចាប់ពី១៥០០-២០០០បាត រហូតដល់ ៦០០០បាត ។
ចំណុចទី៥នឹងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្តិ៍ ជាអ្នកក្ដោបសេដ្ឋកិច្ច និងជាពិសេស លោក សេម មករា ក៏ជា
មនុស្សតែមួយរបស់ លោក ខឹម ចិត្រា ផងដែរ។
គួរំលឹកផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់
ដែលមានចែងនៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ ។ក្រៅពីនោះលោក នាយប៉ុស្តិ៍រូបនេះ នៅបានប្រើកូនចៅក្រោមឳវាទឲ្យចាំជម្រិត
ទារលុយ ពីបងប្អូន ពលករ កម្មករ និង អាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយមានការសហការជាមួយ មេនគរបាល
អន្តោប្រវេសន៍ថៃ សហការគ្នា ប្រព្រឹត្តអំពើពុករលួយ ឆ្លងដែន។សូមជំរាបថា នៅក្នុងកិច្ចព្រមព្រៀង រវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ

(MOU)ស្ដីពីការឆ្លង ដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាតឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារខាងលើ

ជម្រឹតយកលុយពីប្រជាពលរដ្ឋ ឡើយ។ ក៏ប៉ុន្តែ លោក ខឹម ចិត្រា នៅតែបន្ត ប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋ

ក្ដៅក្រហាយ ដែលនាំឲ្យស្អប់ខ្ពើបកាន់តែខ្លាំងឡើងៗមកដល់ថ្នាក់ដឹកនាំកំពូលៗ។ចំពោះសំរាប់ អភិក្រមទាំង០៥ របស់រាជរដ្ឋាភិបាលកម្ពុជា

មានប្រសិទ្ធភាពខ្លាំងណាស់ ថ្មីៗ ក៏ដូចជា លុប ឈ្មោះ លោក គឹម រស្មី អតីតជាមេប៉េអឹម ខេត្ត
រតនគិរី និង នៅ ខេត្ត ព្រះសីហនុ ក៏ត្រូវដកចៅហ្វាយពីររូបផងដែរ តែសំរាប់លោក ខឹម ចិត្រា នៅ ពុំទាន់ត្រូវបានជ្រាបដល់លោក
នាយប៉ុស្តិ៍ទេដឹង បានជាធ្វើមិនដឹងមិនឮយ៉ាងដូច្នេះ ឬមួយដឹងហើយចង់បំពានលើអភិក្រមទាំង០៥ របស់ ថ្នាក់ដឹកនាំទៅវិញ…?។
ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងរង់ចាំ ការបកស្រាយពី លោក ខឹម ចិត្រា គ្រប់ពេលវេលា បើសិនមានប្រតិកម្មណាមួយ ស្រប
ទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា មូលហេតុ អង្គភាពយើងគ្មានលេខទំនាក់ទំនងទៅលោក ៕ ដោយ៖
(ចំប៉ាប៉ោយប៉ែត).

001 ១១​ -03 19 9099

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment