ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៦ក្នុងបរិវេណវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំរាជធានីភ្នំពេញឯកឧត្តមនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា៖«យុវវ័យសម័យនេះមិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គមការពារគ្រួសារនិងសហគមន៍ពីហានិភ័យនិងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃបំផ្លើសក្លែងបន្លំនិងបំពុលសង្គម។» ការបញ្ជាក់របស់រដ្ឋាមន្ត្រីក្រសួងព័ត៌មាននៅក្នុងពិធីបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ដែលត្រូវបានប្រកាសបើកនិងដាក់ឱ្យដំណើរការជាផ្លូវការ។











































