សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឃាត់ខ្លួនជនបរទេសជាង៤០០នាក់ និង សង្គ្រោះជនជាតិថៃ ២៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមាននជ័យ

8D6C6BDA-BDD8-4600-A03F-F4A4D2A974B1 បន្ទាយមានជ័យ:ជនបរទេសជាង ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាប​បទល្មើសឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ នៅ​ខេត្ត​បន្ទាយមានជ័យ។ ដោយក្នុងនោះ បានជួយសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវ​បាន​ក្រុម​ជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ pvhtv នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេលពីរថ្ងៃ ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៦នាក់ និងដកហូតសម្ភារ:សង្ស័យបំរើឱ្យបទល្មើសផងដែរ។ ដោយប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបានចូលរួមសហការជាមួយក្រុមការងារអគ្គស្នងការនគរបាល ចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះវីឡាចំនួន២កន្លែង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលបានរត់គេចពីការបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនចំនួន ២៣៩នាក់។ ហើយនៅអគារស្នាក់ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៤នាក់។ ចំណែកនៅថ្ងៃទី៦ ខែឧសភា ចុះ បង្ក្រាបដោយគណៈបញ្ជាការរដ្ឋបាលខេត្ត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នូវទីតាំងផ្ទះ១ល្វែង ១០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី រកឃើញជនបរទេសសរុប ១៣៤នាក់។ 8D6C6BDA-BDD8-4600-A03F-F4A4D2A974B1

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាប Online Scams កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕2F740E2F-441B-4788-93E1-7B8EC78FE427 54750CFE-B2CB-404D-B31C-1B5C58A82489 5C00AA62-9795-443B-B014-3306FB6D0F04

Filed in: ព័ត៌មានថ្មីៗ, សង្គម

Leave a Reply

Submit Comment