សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

1CCD5EC2-76AC-4900-AA37-88DF84C838D8 C41F398A-F75F-40F6-9108-0F23C98451B9 319BEB84-B0A6-4F3A-AB75-68347636C621 19DE7BFD-99EE-43E0-BD86-4D60737AB2BC ខេត្តពោធិ៍សាត់: នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង នៅឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។

ទន្ទឹមនឹងនេះ  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានជួបសួរសុខទុក្ខ និងនាំអំណោយជាគ្រឿង ឧបភោគ បរិភោគ ផ្តល់ជូនបងប្អូនពលរដ្ឋភៀសសឹកចំនួន៧៦គ្រួសារ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ ផងដែរ។DA580B92-F3ED-40D8-BABF-1C1966AAB69F

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។697997CB-EB19-4AC9-9DEC-4ECF3BFFC698

On 27 March 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, led members of the diplomatic corps and representatives of United Nations Agencies and International Organizations accredited to Cambodia on a field visit to the area illegally occupied by Thai armed forces, located in Thmor Da Commune, Veal Veng District, Pursat Province, Cambodia. This is the area where Thai forces have further blocked off with containers and barbed wire.

At the same time, His Excellency the Deputy Prime Minister and the delegation also visited and delivered food and essential supplies to the displaced persons, a total of 76 families, currently staying at the makeshift shelter at Hun Sen Promaoy High School, located in Promaoy Village, Promaoy Commune, Veal Veng District, Pursat Province.

His Excellency the Deputy Prime Minister also affirmed that the Royal Government of Cambodia remains firmly committed to resolving all border issues peacefully, in accordance with international law and relevant bilateral agreements, while strictly adhering to the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) of 27 December 2025.

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment