ភ្នំពេញ: គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន(គណៈកម្មការទី៥)នៃរដ្ឋសភាដឹកនាំដោយឯកឧត្តមសួសយ៉ារ៉ាប្រធានគណៈកម្មការរួមជាមួយអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា រួមមានឯកឧត្តមកែបជុតិមាប្រធានគណៈកម្មការទី៤, ឯកឧត្តមសចំរុងប្រធានគណៈកម្មការទី១និងឯកឧត្តមលោកជំទាវអនុប្រធានគណៈកម្មការនិងតំណាងគណៈកម្មការជំនាញផ្សេងៗទៀតបានជួបពិភាក្សាជាមួយឯកឧត្តមនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគណៈប្រតិភូនាព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦នៅវិមានរដ្ឋសភា។
ជំនួបពិភាក្សានាពេលនេះធ្វើឡើងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតីឃួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចមហាបវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលសម្តេចទំាងទ្វេតែងតែជំរុញលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាផ្លាស់ប្តូរមតិយោបល់ឱ្យបានផុសផុលរវាងស្ថាប័នរបស់រដ្ឋសភានិងរាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងបញ្ហាសំខាន់ៗរបស់ជាតិដែលជាផលប្រយោជន៍រួមរបស់ប្រជាជន។

ជំនួបពិភាក្សាធ្វើឡើងក្នុងន័យពិនិត្យមើលវឌ្ឍនភាពការអនុវត្តច្បាប់និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដើម្បីជំរុញនិងលើកកម្ពស់វិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជាដើម្បីបន្តពង្រឹងគុណភាពប្រសិទ្ធភាពព័ត៌មានជាពិសេសយុទ្ធសាស្ត្រផ្សព្វផ្សាយនិងសន្តិសុខព័ត៌មាន។
ឯកឧត្តមសួសយ៉ារ៉ាបានគូសបញ្ជាក់ថាទោះបីស្ថាប័នមានតួនាទីនិងភារកិច្ចខុសគ្នាក៏ដោយប៉ុន្តែមានគោលដៅរួមដូចគ្នាគឺការពារអធិបតេយ្យភាពបូរណភាពទឹកដីស្ថិរភាពសង្គមនិងផលប្រយោជន៍ជាតិ។អង្គប្រជុំបានបញ្ជាក់អំពីសារៈសំខាន់នៃការសម្របសម្រួលនិងការធ្វើការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិនិងរាជរដ្ឋាភិបាលក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាននិងការពារផលប្រយោជន៍ជាតិជាពិសេសក្នុងបរិបទនៃបញ្ហាសន្តិសុខនិងការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាព័ត៌មានក្លែងក្លាយនិងហានិភ័យសន្តិសុខតាមប្រព័ន្ធឌីជីថលដែលកំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់វិស័យព័ត៌មាននិងសន្តិសុខជាតិ។
កិច្ចពិភាក្សាក៏បានផ្តល់តម្លៃខ្ពស់ក្នុងការផ្តល់ព័ត៌មានផ្លូវការទាន់ពេលវេលាការពង្រឹងការផ្សព្វផ្សាយព័ត៌មានផ្លូវការនិងការបង្កើនភាពជឿជាក់របស់សាធារណជនលើប្រភពព័ត៌មានផ្លូវការគឺជាកត្តាស្នូលសម្រាប់ការថែរក្សាស្ថិរភាពសង្គម។
ជាមួយគ្នានេះអង្គប្រជុំក៏បានឯកភាពថាការពង្រឹងក្របខណ្ឌច្បាប់ទាំងនេះគឺមានសារៈសំខាន់ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈទំនួលខុសត្រូវសុចរិតភាពនិងសណ្តាប់ធ្នាប់ព័ត៌មានស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី។
ជំនួបពិភាក្សានាឱកាសនេះបានឆ្លុះបញ្ចាំងការលើកកម្ពស់ការពង្រឹងក្របខ័ណ្ឌច្បាប់ក្នុងវិស័យសារព័ត៌មានការធ្វើបរិវដ្តកម្មឌីជីថលដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការសុច្ចរិតភាពព័ត៌មានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងការពារស្ថិរភាពសង្គមនិងផលប្រយោជន៍ជាតិរបស់កម្ពុជា៕











































