សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមាន ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

56270D07-C03C-4FA1-8630-B740E7B9B2BB 71372987-005C-4BB5-851F-095F1288FAC3 រាជធានីភ្នំពេញនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនិងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមទាំងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ  ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតបាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតមានដូចជាថវិកាសម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារនៃសពដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

យើងគ្រប់គ្នាចងចាំវីរភាពនិងការលះបង់របស់វីរកងទ័ពពិសេសក៏បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ពដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ជីវភាពនិងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលនេះគឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផងនិងសមាជិកក្រុមគ្រួសារវីរកងទ័ពផងក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment