សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍

B3C89425-EAD0-4190-B3B3-815E71985D65 AB116BD6-1EBA-4998-8408-009615ADFD5D 812C485E-87B2-44FB-8C33-C3BB138BEB88ខេត្តកំពង់ឆ្នាំង៖ព្រឹកថ្ងៃពុធទី២៥ខែកុម្ភៈឆ្នាំ២០២៥លោកជំទាវវេជ្ជបណ្ឌិតប្រាក់សោភ័ណនារីរដ្ឋលេខាធិការក្រសួងសុខាភិបាលអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតនៅសាលាបឋមសិក្សាប្រសាទជាងទងឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍បានផ្តល់ឲ្យកុមារមានលទ្ធភាពទទួលទានអាហារដែលមានសុវត្ថិភាពមានចម្រុះភាពនិងមានអាហារូបត្ថម្ភដែលអាចរកបានពីកសិករនៅមូលដ្ឋាននិងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

1C38D943-FBF6-4059-AA47-97F6CF717288កម្មវិធីផ្តល់អាហារតាមសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមការកាត់បន្ថយគម្លាតសិក្សារវាងសិស្សនៅទីប្រជុំជននិងជនបទការលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្សការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានខណៈកម្មវិធីផ្ដល់អាហារនេះកំពុងធ្វើឡើងនៅក្នុងសាលាជាង១ពាន់ទូទាំងប្រទេសនិងមានសិស្សជាង៣០ម៉ឺននាក់កំពុងទទួលផល។

នាឱកាសនោះដែរលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ជាកម្មវិធីជំនួយសង្គមដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេប៉ុន្តែជាកម្មវិធីពហុវិស័យដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំសុខភាពអាហារូបត្ថម្ភកសិកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ

កម្មវិធីនេះមានការទស្សនាផ្ទាំងរូបភាពរបាយការណ៍សមិទ្ធផលកន្លែងសិស្សហូបអាហារឃ្លាំងដាក់ស្បៀងផ្ទះបាយបន្ទប់សុខភាពសិក្សាបន្ទប់សិក្សាសួនបន្លែព្រមទាំងការតាំងពិព័រណ៍ស្នាដៃហត្ថកម្មរបស់សិស្សនិងសមិទ្ធផលនានា៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment