រាជធានីភ្នំពេញ៖ព្រឹកថ្ងៃចន្ទ១កើតខែមាឃឆ្នាំម្សាញ់សប្តស័កព.ស.២៥៦៩ត្រូវនឹងថ្ងៃទី១៩ខែមករាឆ្នាំ២០២៦ឯកឧត្តមសាស្រ្តាចារ្យកុយវ៉ាន់នីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រោមអធិបតីភាពឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះមានគោលបំណង៖
១) ពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និង
២) បច្ចុប្បន្នភាពការងាររបស់លេខាធិការដ្ឋាននិងអនុគណៈកម្មការទាំង៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីជាសមាជិកគណៈកម្មការនិងស្ថាប័នពាក់ព័ន្ធ។











































